ឯកឧត្តម នៃ ប៉េណា ដឹកនាំយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤


នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម នៃ ប៉េណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត អម ដំណើរដោយលោកអនុប្រធានក្រុមការងារថ្នាក់កណ្តាល សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន អនុប្រធាន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជើញចូលរួមក្នុងការជួបជុំនៅបរិវេណរង្វង់មូលរូបសំណាកផ្លែទុរេនដែលជាចំណុច ប្រសព្វនៃសង្កាត់កំពង់កណ្តាល សង្កាត់កំពង់បាយ និងសង្កាត់ក្រាំងអំពិល ដើម្បីបើកពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៃសង្កាត់ទាំង៣ ។

ក្នុងពិធីនេះ លោក ចាន់ ចេស្តា ប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត បានអានសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា បានជ្រាបដើម្បីឱ្យដំណើរការនៃក្បួនដង្ហែរឃោសនាប្រព្រឹត្តិឡើងស្របតាមច្បាប់បោះ ឆ្នោតដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា តាមរយះសកម្មភាពព្យូហយាត្រានេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស សមាជិក សមាជិកាគណបក្សប្រជាជនក្រុងកំពត សូមជឿជាក់ និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីស្ថេរភាពសន្តិភាពសង្គម និងការអភិវឌ្ឍមូលដ្ឋានបន្តទៀត ៕