គិតត្រឹមថ្ងៃទី២៤ ខែសីហានេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណ៤៣ម៉ឺនដុស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ កំពុងបន្តពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត យ៉ាងឆាប់រហ័សនៅតាមបណ្ដាក្រុង/ស្រុកទាំង៧ និងចាក់វ៉ាក់សាំងដុសទី៣ ឫដុសជំរុញ ជូនដល់មន្ត្រីរាជការជួរមុខ ព្រមទាំងចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ។
បើតាមរបាយការណ៍របស់ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ តាមរយៈលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កុមារ និងយុវវ័យ មានចំនួនប្រមាណ៤៣មុឺនដុស រួមមាន៖
*ប្រភេទវ៉ាក់សាំង Sinopharm/Beijin ដុសទី១ មានចំនួន៤៥.២២០នាក់ ស្រី២២.១៤៤នាក់ ដុសទី២ មានចំនួន៤.០០៥នាក់ ស្រី១.២៣០នាក់
*ប្រភេទវ៉ាក់សាំងSinovac លើស១៨ឆ្នាំឡើង ដុសទី១ មានចំនួន ១០៦.៦១៧នាក់ ស្រី៥២.៤៥១នាក់ ដុសទី២ មានចំនួន ៨៦.៥៩៤នាក់ ស្រី៤២.២៤៦នាក់
*ប្រភេទវ៉ាក់សាំង Sinovac អាយុ១២ ដល់១៧ឆ្នាំ ដុសទី១ មានចំនួន ៧៩.២៦០នាក់ ស្រី ៤០.០៤១នាក់
*ប្រភេទវ៉ាក់សាំង Janssen/J&J ដុសទី១ មានចំនួន៩៧.៩៥៣នាក់ ស្រី៥១.៨៥៩នាក់
*ប្រភេទវ៉ាក់សាំង Astrazeneca UK ដុសទី៣ មានចំនួន១៣.១៥៨នាក់ ស្រី៤.៩៧៨នាក់
សរុបការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដុសទី១ មានចំនួន៣២៩.០៥០នាក់ ស្រី១៦៦.៤៩៥នាក់ ដុសទី២ មានចំនួន៩០.៥៩៩នាក់ ស្រី៤៣.៤៧៦នាក់ ដុសទី៣ មានចំនួន ១៣.១៥៨នាក់ ស្រី៤.៩៧៨នាក់ ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ យុវវ័យ និងកុមារទូទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺដល់កាចសាហាវមួយនេះ៕