រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ


នៅព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឆុង អើយយ៉ុង រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នៅសាធារណរដ្ឋកូរ៉េ។
In the morning of 08 September 2021, during his official visit to the Republic of Korea, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held a bilateral meeting with His Excellency Chung Eui-yong, Minister of Foreign Affairs of the Republic of Korea, at the Ministry of Foreign Affairs of ROK.