បងប្អូនប្រជាពលរដ្ឋកំពុងប្រកបរបររត់រ៉ឺម៉កម៉ូតូកង់បីនៅក្នុងសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព ខេត្តបន្ទាយមានជ័យ ៩០គ្រួសារ ទទួលអំណោយសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត


(ខេត្តបន្ទាយមានជ័យ)៖ ព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, ឯកឧត្តម កើត វណ្ណរ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ, លោក យ៉ាង គីមហ៊ុយ សប្បុរសជនក្រុងប៉ោយប៉ែត, លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍
អេង លីហួ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ, លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត, មន្ត្រីសាលាក្រុងប៉ោយប៉ែត និងយុវជនស្រលាញ់សន្តិភាព បាននាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងប្រកបរបររត់រ៉ឺម៉កម៉ូតូកង់បីនៅក្នុងសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន៩០គ្រួសារ ដែលរស់នៅក្នុងតំបន់បិទខ្ទប់អំឡុងពេលការគម្រាមកំហែងដោយជំងឺកូវីដ-១៩នាពេលកន្លងមក។