លោកជំទាវ យក់ សម្បត្តិ ទទួលអំណោយម៉ាស N95 ចំនួន ៤០ម៉ឺន ពីក្រុមហ៊ុន Wonderpass របស់សាធារណរដ្ឋ ប្រជាមានិតចិន


(ភ្នំពេញ)៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញទទួលម៉ាស N95 ចំនួន ៤០០,០០០ ជាអំណោយពីក្រុមហ៊ុន Wonderpass របស់សាធារណរដ្ឋ ប្រជាមានិតចិន ជូនក្រសួងសុខាភិបាល។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។

ទន្ទឹមនឹងនោះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន Wonderpass របស់សាធារណរដ្ឋ ប្រជាមានិតចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រថវិកា និងបច្ចេកទេស ដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្ដទុកដាក់ខ្ពស់ របស់មិត្ដចិន ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឱ្យបានកាន់តែឆាប់រហ័ស៕