អភិបាលរាជធានីភ្នំពេញ ចាត់តំណាងនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនដល់កុមារអនាថា និងគ្រួសារដែលមានជីវភាពខ្វះខាត ១០គ្រួសារ


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់តំណាងដែលមានលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានរាជធានីភ្នំពេញ នាំយកគ្រឿងឧបភោគ បរិភោគ ដើម្បីផ្ដល់ជូនដល់កុមារអនាថា និងគ្រួសារ ដែលមានជីវភាពខ្វះខាត ដើម្បីសម្រួលលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ធ្វើយ៉ាងណាដើម្បីទប់ស្កាត់មិនឲ្យគាត់ទៅពួកប្រកបមុខរបរសុំទាន នៅតាមស្តុប និងទីសាធារណៈ ក្នុងរាជធានីភ្នំពេញ។

គណៈអភិបាលរាជធានីភ្នំពេញ បានផ្ដល់អំណោយដោយក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ដល់កុមារ និងគ្រួសារកុមារអនាថា នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ ២០២១នេះ។ គ្រឿងឧបភោគបរិភោគ មានចំនួន១០ កញ្ចប់ ដើម្បីសម្រួលលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ធ្វើយ៉ាងណាដើម្បីទប់ស្កាត់មិនឲ្យគាត់ទៅពួកប្រកបមុខរបរសុំទាននៅតាមស្តុប និងទីសាធារណៈក្នុងរាជធានីភ្នំពេញ។

លោកស្រី មុំ ចាន់ដានី បញ្ជាក់ថា សម្ភារៈទាំងអស់រួមមាន៖

* អង្ករមួយបាវចំនួន ២៥ គីឡូ
* មីម៉ាម៉ាចំនួន ១ កេស
* ទឹកត្រីចំនួន ១យួរ
* ទឹកស៉ីអ៉ីចំនួន ១យួរ៕