ឯកឧត្តម ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញវាយជួងប្រកាសជាផ្លូវការ នៃការចុះបញ្ជីទីផ្សារមូលបត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ


នាព្រឹកថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៧ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានចុះបញ្ជីជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូន ពន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។