អភិបាលរាជធានីភ្នំពេញ ដឹកនាំអាជ្ញាធរខណ្ឌទាំង១៤ និងកងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមសាលាក្នុងរាជធានី ដើម្បីត្រៀមបើកសាលារៀនឡើងវិញ


ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងកងពលតូចលេខ៧០ និងមន្ត្រីពាក់ព័ន្ធ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីធ្លាសាលា និងអគារអនុវិទ្យាល័យ និងវិទ្យាល័យនានាទូទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈបើកសាលាឱ្យសិស្សានុសិស្សចូលរៀនឡើងវិញ នាថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ ។