កិច្ចប្រជុំស្ដីពីលទ្ធផលនៃការអនុវត្តសកម្មភាពការងារទូទៅ និងការប្រមូលមិនមែនសារពើពន្ធ របស់មន្ទីរបរិស្ថាន ខេត្តកំពង់ចាម


នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីលទ្ធផលនៃការអនុវត្តសកម្មភាពការងារទូទៅ និងការប្រមូលមិនមែនសារពើពន្ធរបស់មន្ទីរបរិស្ថានខេត្តកំពង់ចាម។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត -លោកនាយករដ្ឋបាលសាលាខេត្ត -ថ្នាក់ដឹកនាំខេត្តមន្ទីរ/អង្គភាពជំនាញ -អាជ្ញាធរក្រុង/ស្រុកទាំង១០ រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួន ។