អភិបាលខេត្តព្រះសីហនុ ទទួលអំណោយពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩


នារសៀលថ្ងៃ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភជាថវិកា និងសម្ភារ ដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថ្លែងអំណរគុណ និងអគុណចំពោះឯកឧត្តម លោកជំទាវ និងបងប្អូនសប្បុរសជន ដែលបាននាំយក អំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួម ចំណែកយ៉ាង ធំធេង ជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនិង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ នៅខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន រោងចក្រក្នុងខេត្តព្រះសីហនុ ក៏ដូចជាបងប្អូន សប្បុរសជន នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត ។

សូមបញ្ជាក់ថា អំណោយប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ មានដូចជា៖

១-ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៥០ ០០០ដុល្លារអាម៉េរិក។

២-The goddess of Liberty Company Limited  ឧបត្ថម្ភថវិកាចំនួន ៣០ ០០០ដុល្លារអាម៉េរិក និងអង្ករចំនួន ៦ ០០០គីឡូក្រាម ។

៣-មូលនិធិ សប្បុរសធម៌ សៀមី ឧបត្ថម្ភថវិកាចំនួន ១០ ០០០ដុល្លារអាម៉េរិក ។

៤-ក្រុមហ៊ុន ស្រាបៀរកម្ពុជាខេមប្រ៊ូវ (CAMBREW LTD) ឧបត្ថម្ភទឹកពិសាបរិសុទ្ធចំនួន ១០ ០០០កេស និងទឹកក្រូចចំនួន ១០ ០០០កេស ៕