លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញជាអធិបតីពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ដល់ក្រុមដែលមានអាយុ ១៨ឆ្នាំឡើង នៅខេត្តព្រះវិហារ


លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អញ្ជើញជាអធិបតីពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ដល់ក្រុមដែលមានអាយុ១៨ឆ្នាំ ឡើងនៅខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។