ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនត្យមើលការរៀន និងបង្រៀនថ្ងៃដំបូងនៃការបើកដំណើរការ សាលារៀនឡើងវិញ នៅក្រុងកំពង់ចាម


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមើលការរៀន និងការបង្រៀនរបស់ លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។