បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១១.៥លាននាក់ ស្លាប់ជាង ២៥.៣ម៉ឺននាក់


គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៥៣១,៦៧១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥៣,៤៤៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៩២,៦៩៥នាក់ (ស្លាប់ ១៤០,៦៣៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៣៨៥,៦១៦នាក់ (ស្លាប់ ៣៦,៩៣៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,១១២,១៧៥នាក់ (ស្លាប់ ២៣,៧៤៤នាក់)
* ថៃ ឆ្លងចំនួន ១,៤៨៩,១៨៦នាក់ (ស្លាប់ ១៥,៤៦៩នាក់)
* វៀតណាម ឆ្លងចំនួន ៦៩៥,៧៤៤នាក់ (ស្លាប់ ១៧,៣០៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៤៨,១៥៨នាក់ (ស្លាប់ ១៧,១២៩នាក់)
* កម្ពុជា ឆ្លងចំនួន ១០៤,៧១៦នាក់ (ស្លាប់ ២,១២៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧៨,៧២១នាក់ (ស្លាប់ ៦២នាក់)
* ទ្បាវ ឆ្លងចំនួន ១៩,៣៩៩នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៥,២៦១នាក់ (ស្លាប់ ២៨នាក់)៕