លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង នៅខេត្តកំពង់ចាម


លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស អញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋដែលមាន​អាយុចាប់ពី១២ឆ្នាំឡើងទៅ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅសាលសន្និសីទខេត្តកំពង់ចាម។