អភិបាលខេត្តកំពង់ចាម អញ្ជើញបិទ យុទ្ធនាការចាក់ វ៉ាក់សាំង កូ វីដ -១៩ ជូន ប្រជាពលរដ្ឋ ចាប់ពី អាយុ ១២ឆ្នាំឡើងទៅ


រដ្ឋបាលខេត្តកំពង់ចាម នៅ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានប្រារព្ធពិធីបិទយុទ្ធនា ការចាក់ វ៉ាក់សាំង កូ វីដ -១៩ ជូន ប្រជាពលរដ្ឋ ចាប់ពីអាយុ ១២ ឆ្នាំឡើង ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតី លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធាន គណ:កម្ម ការចាក់វ៉ាក់សាំង កូវីដ -១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស ។
អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ ដា បានមានប្រសាសន៍ថា ជាលទ្ធផលនៃការអនុវត្តតាម ផែនការ យុទ្ធនា ការចាក់ វ៉ាក់សាំង បង្ការជម្ងឺ កូវីដ -១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ឡើង បានចំនួន ៦៨៥.៦២៤ នាក់ ស្មើនឹង ៨៤,៤២% នៃ ផែនការ ចំនួន ៨១២.១៣២ នាក់ ក្នុងនោះ ៖
ទី ១ ៖ ប្រជាជនអាយុ ពី ១៨ ឡើង ដែលត្រូវ ចាក់ វ៉ាក់សាំង ចំនួន ៧០១.៧៣៨ នាក់ ក្នុងនោះ ប្រជាពលរដ្ឋ ចំណាកស្រុក ចំនួន ១០១.៨១៨ នាក់ ស្មើនឹង ១៤,៥០% អ្នកមានបញ្ហាសុខភាព ចំនួន ៣៣. ៤១៣ នាក់ ស្មើនឹង ៤,៧៦% ប្រជាពលរដ្ឋ ដែលត្រូវ ចាក់មាន ចំនួន ៥៧១.៩៧០ នាក់ – ប្រជាជន បាន ចាក់ ដូ ស ទី ១ ហើយ  ចំនួន ៥៧៨.៥៨៧ នាក់ ស្មើនឹង ១០១,១៥% ធៀប នឹង ប្រជាពលរដ្ឋដែលត្រូវ ចាក់ ចំនួន ៥៧១.៩៧០ នាក់ ។
ទី ២ ៖ កុមារ និង យុវវ័យ ពី ១២ ដល់ ក្រោម ១៨ ឆ្នាំ ដែលត្រូវ ចាក់ វ៉ាក់សាំង ចំនួន ១១០.៣៩៤ នាក់ បានចាក់ ដូស ទី ១ ហើយ ចំនួន ១០៧.០៣៧ នាក់ ស្មើនឹង ៩៦,៩៦% – មិនទាន់បាន ចាក់ ដូ ស ទី ១ ចំនួន ៣.៣៥៧ នាក់ ស្មើនឹង ៣,០៤% ផ្អែកតាមទិន្នន័យនេះ ខេត្តកំពង់ចាម ចាក់បាន នឹង នៅ បន្តចាក់សម្រាប់ប្រជាពលរដ្ឋ ចំណូលស្រុក និង អ្នកមាន សុខភាព ប្រសើរ ឡើងវិញ ។
ដោយពិនិត្យលើស្ថានភាពនេះ រដ្ឋបាលខេត្ត កំពង់ចាម បានសម្រេច គោរពស្នើសុំបិទបញ្ចប់យុទ្ធនា ការចាក់ វ៉ាក់សាំង កូវីដ -១៩ ទូទាំង ខេត្តកំពង់ចាម ត្រឹម ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ និង ស្នើសុំ បើកដំណើរការ កន្លែង ចាក់ វ៉ាក់សាំង កូវីដ -១៩ ជាអចិន្ត្រៃយ៍ នៅតាមមន្ទីរពេទ្យបង្អែក ចំនួន ០៩ កន្លែង ដើម្បីឱ្យប្រជាពលរដ្ឋដែលពុំទាន់ទទួលបាន ការចាក់ វ៉ាក់សាំង កូ វីដ -១៩ មក ទទួលយកសេវា ក្រោយពីបិទ បញ្ចប់ យុយុទ្ធនាកា ៕
Kampong Cham’s Administration on September 21, 2021, conducted the closing ceremony of the Covid-19 Vaccination Campaign for children aged over 12 years old. The ceremony was held at Kampong Cham Provincial Hall under the president of Her H.E. Or Van Din, Secretary of State for Ministry of Health, and Chairperson of Ad-hoc Committee for Covid-19 Vaccination.
H.E. Un Chanda said that as a result of the implementation of the Kovid-19 vaccination campaign plan for 685,624 people aged 12 and over, equal to 84.42% of the plan of 812,132 people.