ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញជួបសំណេះសំណាល និងចូលរួមស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាម


ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ និង ឯកឧត្តម អនុប្រធានក្រុមការងារ
ចុះជួយសង្កាត់ជ្រោយចង្វារ​ ព្រមទាំងមន្រ្តីសង្កាត់​.ភូមិ ក្រុមយុវជនសង្កាត់ជ្រោយចង្វារ​ អញ្ជើញជួបសំណេះសំណាល និងចូលរួមស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាមនៅវិហារមុខដាច់ ស្ថិតក្នុងភូមិ​ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។