ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញចូលរួមកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា និងការបំបួសកុលបុត្រ កុលធីតា ចំនួន ៥៥៣អង្គ/នាក់


នៅរសៀលថ្ងៃទី១១ ខៃមិថុនា ឆ្នាំ២០១៧ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា និងការបំបួសកុលបុត្រ កុលធីតា ចំនួន ៥៥៣អង្គ/នាក់ នៅវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ដែលកម្មវិធីនេះរៀបចំឡើងដើម្បីអប់រំផ្លូវចិត្តរបស់បងប្អូនពុទ្ធបរិស័ទរយៈពេល ១សប្ដាហ៍។
កម្មវិធីនេះសបញ្ជាក់ឱ្យឃើញថា មនុញ្ញផលនៃនយោបាយសុខុដុមណីយកម្មសាសនារបស់រាជរដ្ឋាភិបាលកម្ពុជាយើង ធ្វើឱ្យសាសនាទាំងឡាយ មានឱកាសបដិបត្តិជំនឿរបស់ខ្លួន និងអាចរស់នៅជាមួយគ្នាដោយសុខសប្បាយ។ ឯកឧត្តមបានអរគុណដល់បងប្អូនប្រជាពលរដ្ឋយើង ដែលនៅតែជឿជាក់លើគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជារៀងរហូតមក៕