មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ធ្វើការកសាងទំនប់បង្ហៀរសម្តេចតេជោ ហ៊ុន សែន ព្រៃតាភេម


ទំនប់បង្ហៀរសម្តេចតេជោ ហ៊ុន សែន ព្រៃតាភេម ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង សហការជាមួយសប្បុរសជន ធ្វើការកសាងឡើង ដើម្បីតំកល់ទឹកទុកផ្គត់ផ្គង់ផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករប្រមាណ ៧៥០ ហិកតា ។ ការងារនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៧ ហើយគ្រោងនឹងបញ្ចប់នៅចុងខែមិថុនានេះ ៕