ដំណើរការសាងសង់ឡើងវិញទំនប់អាងទឹកតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែងសម្រេចការងារបានប្រមាណ ៧០ % ហើយ


ដំណើរការសាងសង់ឡើងវិញទំនប់អាងទឹកតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មកទល់ពេលបច្ចុប្បន្ននេះ សម្រេចការងារបានប្រមាណ ៧០ % ហើយ ។
សូមជម្រាបជូនថា ទំនប់អាងទឹកតាម៉ុក ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់បើកការដ្ឋានដំណើរការសាងសង់ឡើងវិញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖
– សាងសង់ទំនប់អាងទឹក (ខាងស្តាំ) ប្រវែង ១២០ ម៉ែត្រ ។
– សាងសង់ទំនប់អាងទឹក (ខាងឆ្វេង) ប្រវែង ៣៦០ ម៉ែត្រ ។
– សាងសង់សំណង់បង្ហៀរ ចំនួន ០១ កន្លែង លើទំនប់អាងទឹក ។
– សាងសង់សំណង់ដោះទឹក (ទ្វារ ៤) ចំនួន ០១ កន្លែង លើទំនប់អាងទឹក ។
ក្រោយពេលបញ្ចប់ការដ្ឋាន ទំនប់អាងទឹកតាម៉ុក នឹងមានលទ្ធភាពស្តុកទឹកបានប្រមាណ ៦ លានម៉ែត្រគូប សម្រាប់បម្រើឱ្យការស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៧៦៥ ហិកតា ស្រូវប្រាំង ចំនួន ១០៨ ហិកតា និងដំណាំរួមផ្សំ ចំនួន ៥០ ហិកតា ៕