ឯកឧត្តម សុខ ឥសាន៖ បក្សប្រឆាំងយកបញ្ហាជាចំណុចខ្សោយCPP ធ្វើជាគោលនយោបាយ ឃោសនា គឺជាឆ្លៀតចំណេញនយោបាយ និងបំភាន់សាធារណមតិ


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា បក្សប្រឆាំងបានត្រៀមរួចជស្រេចក្នងការឃោសនា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ ដែលប្រមូលផ្តុំលើប្រធានបទ ដ៏រស៊ើប ដូចខាងក្រោមនេះ៖

១- បញ្ហាពុករលួយ

២- បញ្ហា ជនអន្តោប្រវេសន៏ខុសច្បាប់

៣- បញ្ហា ព្រុំដែន

៤-  បញ្ហា ដីធ្លី

៥- បញ្ហា ព្រៃឈើ

៦-  បញ្ហាលក់ទ្រព្យសម្បត្តិរដ្ឋ

៧-  បញ្ហាអសន្តិសុខសង្គម

៨- បញ្ហា តម្លៃ កសិផល ។ល។

ឯកឧត្តម បានបញ្ជាក់ថា បញ្ហាទាំងអស់នេះ ត្រូវបានប្រធានបក្សប្រឆាំងលើកឡើង យ៉ាងច្បាស់ប្រាប់ សកម្មជនរបស់គេបានដឹងរួចហើយ។ នៅក្នុងយុទ្ធនាការឃោសនា ប្រាកដជាគេក្របួចមាត់ដាក់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាជាមិនខាន។ មិនខុសពីមុនៗទេ គេយកចំណុច ខ្សោយ ការខ្វះខាតរបស់យើង និងបាតុភាពអសកម្មផ្សេងៗ មកធ្វើជាប្រធានបទឃោសនា ដើម្បីបន្ទាបបន្ថោកឥទ្ធិពលរបស់គណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លៀតកេងយកចំណេញ ប្រជាប្រីយភាព បន្លំ និងបំភាន់មតិសាធារណៈជាតិ និង អន្តរជាតិ បន្លំសភាពការណ៏ ឲ្យប្រជាជនទាំងមូលយល់ច្រឡំ។ ខាងលើនេះជាវិញ្ញាសារ ឲ្យយើងទាំងអស់គ្នា មានគំនិតត្រៀមពីឥឡូវនេះទៅ ដើម្បីម្ចាស់ការវាយបក និង វាយសម្រុកឲ្យបានខ្លាំងក្លា ដណ្តើមយកជ័យជំនះឲ្យបានដាច់ខាត ។ ក្នុងករណីពួកគេ  ប្រព្រឹត្តល្មើសច្បាប់ និងក្រមសីលធ៌មនៃការឃោសនាចាំបាច់ ត្រូវដោះស្រាយតាមផ្លូវតុលាការឲ្យបានម៉ឺងម៉ាត់បំផុត។