ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូព្រឹទ្ធសភាឥណ្ឌា


នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូព្រឹទ្ធសភាឥណ្ឌា ដឹកនាំដោយលោក Mukul Pande ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកសេវាស្រាវជ្រាវព្រឹទ្ធសភាឥណ្ឌា ក្នុងគោលបំណងសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដោយផ្តោតសំខាន់លើការផ្តល់សេវាលើផ្នែកស្រាវជ្រាវ និងកិច្ចការផ្សេងៗទៀតរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្រាប់ផ្តល់សេវាជូនដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា៕