ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជីវភាព របស់បងប្អូនអតីត យុទ្ធជន ចំនួន ២០១គ្រួសារ នៅស្រុកសន្ទុក និងស្រុកកំពង់ស្វាយ


ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធាន កិត្តិយសស មាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជីវភាព របស់ បងប្អូនអតីតយុទ្ធជន ចំនួន ២០១គ្រួសារ ក្នុងនោះនៅឃុំក្រយា ស្រុកសន្ទុក ចំនួន ១៤១គ្រួសារ និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ចំនួន ៦០គ្រួសារ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២១។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគម អតីត យុទ្ធជន កម្ពុជាខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបថា គ្រួសារអតីតយុទ្ធជនខេត្តកំពង់ធំ មាន ១៨១គ្រួសារដែល ១៤១គ្រួសារ មានជីវភាពខ្វះខាត គ្មានដី គ្មានផ្ទះ ហើយពួកគាត់ទើបបានទទួលដីសម្បទានសង្គមកិច្ច និងផ្ទះដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កន្លងទៅថ្មីៗនេះស្ថិតនៅឃុំក្រយា ស្រុកសន្ទុក និង៤០គ្រួសា ររស់នៅឃុំត្រពាំងប្ញស្សី និងមានប្រជាបលរដ្ឋខ្វះខាតចំនួន២០គ្រួសារផងដែរ។

ឯកឧត្តម សុខ លូ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការ នយោបាយ អ្វីឡើយ ព្រមទាំងកោតសរសើរ និងអរគុណដល់ទឹកចិត្តរបស់បងប្អូនអតីតយុទ្ធជនកម្ពុជាដែលបានរួមចំណែក ជាមួយ សម្តេច តេជោ និងឥស្សរជនទាំងអស់ដែលបានលះបង់បូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដី នាំយកសុខ សន្តិភាពជូនពលរដ្ឋ និងប្រទេសជាតិមាតុភូមិកម្ពុជា។

ឯកឧត្តមបន្តទៀតថា ការធ្វើសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា គឺជាកាងាររបស់យើងទាំងអស់ ដែលត្រូវ ដែរ យកចិត្តទុកដាក់មិនអាចមើលរំលងបាន ហើយក្នុងនាមយើង ទាំងអស់គ្នាជាសមាជិក សមាជិការរបស់ គណៈកម្មាធិការ របស់ កាកបាទក្រហម គឺដាច់ខាតត្រូវតែចុះដោយផ្ទាល់ទៅដល់មូលដ្ឋាន ដែល បងប្អូនជួបទុក្ខលំបាក ពិតប្រាកដ គឺមិនអាច ទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ គ្មានម្ហូបអាហាររឺរងគ្រោះផ្សេងៗដោយគ្មានថ្នាក់ដឹកនាំមិនដឹង រឺមិន អើពើនោះឡើយ។

ឯកឧត្តម សុខ លូ បានផ្តាំផ្ញើឲ្យគណកម្មកាទាំងអស់សូមបន្តជួយគាត់ដើម្បីឲ្យជីវភាពគាត់ ប្រសើរឡើងទាំងបច្ចេកទេស ដាំដុះ ចិញ្ចឹមសត្វ និងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ សូមពុកម៉ែបងប្អូនកុំខ្ជិលត្រូវឧស្សាហ៍ ព្យាយាមយកចិត្តទុក ដាក់ដាំដុះ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាព ចំពោះបងប្អូនដែលបានដីហើយសូមកុំឲ្យលក់ដីនោះឲ្យសោះ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា នេះគឺជាបេសកកម្មចុងក្រោយ ដែលខ្ញុំត្រូវទៅ ទទួលភារកិច្ចថ្មីជា អភិបាល ខេត្តបាត់ដំបងនាពេលដ៏ខ្លីខាងមុខនេះ។ចំពោះអំណោយនាំយកទៅផ្តល់ជូន នៅពេលនេះរួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ៕