ឯកឧត្តម ខៀវ កាញារីទ្ធ បន្ដណែនាំដល់ក្រុមការងារផលិតព័ត៌មានរដ្ឋទំាងអស់ ត្រូវខិតខំផលិតផ្សព្វផ្សាយព័ត៌មាន ឱ្យកាន់តែទូលំទូលាយ


ឯកឧត្តម ខៀវ កាញារីទ្ធ បន្ដណែនាំដល់នាយកដ្ឋានផលិតព័ត៌មានវិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា និងទីភ្ងាក់ងារសារព័ត៌មានអាកាប៉េ ក្រោមឱវាទ ក្រសួងព័ត៌មាន គឺធ្វើយ៉ាងណាបន្តខិតខំប្រឹង ប្រែងផលិតការផ្សព្វផ្សាយព័ត៌មាន ឱ្យកាន់តែទូលំទូ លាយ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មានពិត និងរហ័សទាន់ចិត្ត។

ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់និងតាមរយៈប្រព័ន្ធវីដេអូ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យលើ សមិទ្ធផលការងារ ដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តន៍បន្ត នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ មន្ត្រីក្រសួងព័ត៌មាន បានណែ នាំ និងជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បន្តសហការ សាមគ្គីគ្នា បំពេញកិច្ចការងារផ្សព្វផ្សាយ បានកាន់តែល្អ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីបំពេញតម្រូវការដល់អ្នក ស្តាប់ ទស្សនានៅទូទំាងប្រទេសនិងក្រៅប្រទេស។ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ការជំរុញរបស់ឯកឧត្តមរដ្ឋមន្រ្តី គឺដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋ បានទទួលព័ត៌មានពិត និងគ្រប់ជ្រុងជ្រាយ។

«ទន្ទឹមនឹងនោះឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនទៅដល់អគ្គនាយកដ្ឋានជំនាញទាំង៥ ជាពិសេសពាក់ព័ន្ធទៅនឹងអគ្គនាយកដ្ឋានផលិតកម្មវិធីផ្សព្វផ្សាយព័ត៌មានទាំង៣របស់ក្រសួងព័ត៌មាន គឺធ្វើយ៉ាងណាបន្តខិតខំប្រឹងប្រែងនៅក្នុងការ ផលិតកម្មវិធី ក៏ដូចជាផ្សព្វ ផ្សាយព័ត៌មានឱ្យកាន់តែទូលំ ទូលាយ ហើយឱ្យកាន់តែរហ័សដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបានព័ត៌មានពិត ព័ត៌មានគ្រប់ជ្រុងជ្រោយទាន់សភាពការណ៍ផងដែរ»។ នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានថ្លែងការកោតសរសើរដល់មន្រ្តីក្រោមឱវាទទំាងអស់ ដែលបានខិតខំបំពេញការងារយ៉ាង សកម្ម ក្នុងការផលិតព័ត៌មាន បទយកការណ៍ និងកម្មវិធីផ្សាយថ្មីៗ ទៅតាមស្ថានភាពសង្គម ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នៅតាមមូល ដ្ឋានបានយល់ដឹង៕