រដ្ឋបាលខេត្តកំពត រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងមួយខ្សែ នៅស្រុកកំពង់ត្រាច


ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតី​ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលផ្លូវបេតុងមួយខ្សែ នៅក្នុងស្រុកកំពង់ត្រាច ដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដល់តាមរយៈរដ្ឋបាលខេត្តកំពត នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។