ឯកឧត្តម សុខ ឥសាន បញ្ជាក់ពី នយោបាយនាំឲ្យមានសង្គ្រាមរបស់បក្សប្រឆាំង


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ តាមរយៈ Telegram ថា៖

១- នៅពេលឈ្នះឆ្នោតនឹងរិបអូសទ្រព្យសម្បត្តិ ដីធ្លីរបស់អ្នកមាន យកទៅចែកអ្នកក្រ ។

២- នៅពេលឈ្នះឆ្នោត នឹងលុបចោលបំណុលធនាគារ គ្រឹះស្ថានឍមីក្រូហិរញ្ញវត្ថុ បំណុលជីធ្វើស្រែ ចេញ ។

៣- នៅពេលឈ្នះឆ្នោត ឈប់ទទួលស្គាលខ្សែបន្ទាត់ព្រំដែន ដែលរាជរដ្ឋាភិបាលបានបោះរួចហើយជាមួយប្រទេសជិតខាង។

៤- បើឈ្នះឆ្នោត ឈប់ឲ្យមានពលករចំណាកស្រុក ហៅចូលមកវិញ និងបិទមិនឲ្យចេញទៅក្រៅទៀតទេ ។

៥- នៅពេលឈ្នះឆ្នោត នឹងបង្រួមក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលឲ្យនៅតូច ដោយលុបចោលក្រសួងមួយចំនួនដូចជាក្រសួងអភិវឌ្ឈន៏ជនបទជាដេីម និងមិនដេញមន្ត្រីរាជការដែលមានស្រាប់ចោលទេ ហើយនឹងយកអ្នកថ្មីចូលតាមការសន្យា។

៦- បើឈ្នះឆ្នោតបិទមិនឲ្យមានការវិនិយោគរោងចក្រសហគ្រាសទេ ពីព្រោះសុទ្ធតែថៅកែចិត្តខ្មៅ ជិះជាន់កម្មករ ជញ្ជក់ឈាមកម្មករ ។

៧- បើឈ្នះឆ្នោតទាត់ចោលជំនួយពីប្រទេសចិន ឈប់ទាកទងនឹងប្រទេសចិន ងាកទៅរកសរអាវិញល្អប្រសេីរជាង ។

៨-  បើឈ្នះឆ្នោតនឹង បើកឲ្យយួនសេរីមកនៅតំបន់ឥសានប្រទេស ទទួលស្គាលជាជនជាតិខ្មែរ ដែរ និងឲ្យមានតំបន់សម្រាប់តស៊ូប្រឆាំងនឹងប្រទេសវៀតណាម ។

៩ –  ល។ និង ។ ល។

នយោបាយខាងលើរបស់បក្សប្រឆាំង ដែលនាំឲ្យមានចលាចលក្នុងប្រទេស និងនាំឲ្យមាសង្គ្រាមជាមួយប្រទេសជិតខាងផង ដោយជៀសមិនរួច ។