ដំណើរការស្តារឡើងវិញព្រែកតាតក់ សម្រេចការងារបានប្រមាណ ២៦% ហើយ


គិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៧ នេះ ដំណើរការស្តារឡើងវិញព្រែកតាតក់ សម្រេចការងារបានប្រមាណ ២៦% ហើយ ។
សូមជម្រាបជូនថា ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងធ្វើការស្តារឡើងវិញព្រែកតាតក់ ប្រវែង ២.៤០០ ម៉ែត្រ ដើម្បីទាញទឹកពីទន្លេមេគង្គ ទៅផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផល ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ការស្តារឡើងវិញនេះ គឺមានបំពាក់នូវសំណង់ទ្វារទឹក ចំនួន ០១ កន្លែង, សំណង់លូ១ជួរ ចំនួន ០១ កន្លែង, សំណង់ដោះទឹក ចំនួន ០១ កន្លែង និងប្រឡាយបេតុងរាងអក្សរ U ប្រវែង ១៣ ម៉ែត្រ ចំនួន ០១ កន្លែង ។ ទន្ទឹមនេះ ក្រសួងក៏ធ្វើការសាងសង់ផ្លូវអមសងខាងព្រែកដោយក្រាលកំទេចថ្មផេះ ប្រវែង ២.៦០០ ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិកផល របស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ៕