ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការគណបក្សខេត្ត


វេលាថ្ងៃត្រង់ ម៉ោង១១:៣០ នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការគណបក្សខេត្ត ស្តីពីផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អនុប្រធានគណៈប្រចាំការ /ឯកឧត្តមអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍ជាច្រើនរូបទៀត ។
H.E. Un Chanda, Member of the CPP’s Central Committee and Chairman of Kampong Cham Provincial Committee, on 13 October 2021 chaired the meeting the party to discuss about the action plan on Commune/Sangkat Election for the 5 mandate for 2022 with the participation of members of the Provincial Party.