គណៈអភិបាលខេត្តពោធិ៍សាត់ និងបណ្តាមន្ទីរពាក់ពន្ធ​ រួមនិងកម្លាំង​ចម្រុះ​ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់​


យប់ថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ អភិបាលរងខេត្ត​ បណ្តាមន្ទីរពាក់ពន្ធ​ រួមនិងកម្លាំង​ចម្រុះ​ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់​។
បេីតាមរបាយការណ៍​ របស់លោកប្រធានមន្ទីរធនធានទឹក​ បានជម្រាបជូនថា​នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ នាទីយប់ ស្ថានភាពកម្ពស់ទឹកស្ទឹងខេត្តពោធិ៍សាត់ បានមានការស្រកចុះជាបន្តបន្ទាប់​ ហេីយនៅម៉ោង​ ០៦​ ព្រឹកស្អែក និងបន្តស្រកចុះជាបន្តបន្ទាប់ទៀត បេីមិនមានភ្លៀងធ្លាក់បន្ថែមនៅតំបន់ជួរភ្នំក្រវាញ​ ដូចនេះមិនលើសពីអ្វីដែលយើងត្រូវមានការប្រកាសអាសន្ននោះទេ។