សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការការពារសុវត្ថិភាព និងការប្រើប្រាស់អត្តសញ្ញាណបុគ្គល តាមប្រព័ន្ធវីដេអូ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដី ព្រាងអនុក្រឹត្យស្ដីពីការការពារសុវត្ថិភាព និងការប្រើប្រាស់អត្តសញ្ញាណបុគ្គល តាមប្រព័ន្ធវីដេអូ។ សម្ដេចក្រឡាហោម មាន ប្រសាសន៍ថា ការបើកកិច្ច ប្រជុំនាពេលនេះ គឺក្នុងគោល បំណងបង្កើតអនុក្រឹត្យ ដើម្បីកំណត់អំពីការគ្រប់គ្រង ការ ផ្លាស់ប្ដូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយនិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ ទៀត ក្នុងវិស័យសាធារណៈ និងជាមួយវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការតាមរយៈថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជាប្រកបដោយសុវត្ថិភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងផ្ដល់សេវាសាធារណៈប្រកប ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពជាដើម៕