ឯកឧត្តម ម៉ាន់ ឈឿន និងលោកជំទាវ មុំ សណ្តាប់ រៀបចំពិធីសំសំណាលអបអរសាទរទិវាមនុស្សចាស់កម្ពុជា នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ


នាថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានសហការជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមាររាជធានីភ្នំពេញ បន្តរៀបចំពិធីសំសំណាលអបអរសាទរទិវាមនុស្សចាស់កម្ពុជា នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានឧបត្ថម្ភជូនលោកតា លោកយាយជរា និងពិការ ចំនួន២៥នាក់ ដែលម្នាក់ៗឧបត្ថម្ភជូន អង្ករ២០គីឡូ មីក្រៀម១កេស សាប៊ូ protex ៤ដុំ ទឹកដោះគោឆៅ១២កំប៉ុង ក្រម៉ា១ ម៉ាស់ការពារមុខ ៥០បន្ទះ ថវិកា ៥០ ,០០០រៀល អង្គពិធីសូមសម្តែងនូវការគោរពកោតសរសើរជូនចំពោះក្រុមប្រឹក្សាសង្កាត់សង្កាត់សាក់សំពៅ ដែលបានខិតខំជួយសម្រួលចាត់ចែងជូនលោកពុកអ្នកម៉ែដែលមានព្រះជន្មពី៩១ ដល់៩៦ឆ្នាំ ហើយបានអញ្ជើញទៅចាក់វ៉ាក់សាំងគ្រប់ដូសទាំង៣ បានរួចចប់សព្វគ្រប់ល្អណាស់។