អគ្គិសនីកម្ពុជា ជូនដំណឹងពីការដាច់ចរន្តអគ្គិសនីរយៈពេល ៤ថ្ងៃ


Electric 18 02 16 2 copy

     តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​នៃ​រាជធានី ​និង​នៅ​ក្នុង​ឃុំ​មួយ​នៃ​ខេត្ត​កណ្តាល នឹង​រង​ការ​ដាច់​ចរន្ត​អគ្គីសនី​បណ្តោះ​អាសន្ន​តាម​កន្លែង​រៀង​ៗ​ខ្លួន​ក្នុង​រយៈ​ពេល​ ៤​ថ្ងៃ​ ក្នុង​សប្តាហ៍​នេះ​ ។​ យោង​តាម​អគ្គីសនី​កម្ពុជា ការ​ដាច់​ភ្លើង​នឹង​មាន​រយៈ​ពេល​យ៉ាង​ហោច ​៧​ម៉ោង​ផង​ដែរ ចាប់​ពី​ថ្ងៃ​ទី​១៨ ​ដល់​ ២១ ខែ​​កុម្ភ: ​ខាង​មុខ​នេះ​ ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែ​កុម្ភ: តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

     ទី​១- ​ស្ថិត​នៅ​ភូមិ​ទ្រា ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​

     ទី២​- ​ស្ថិត​នៅ​ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឬស្សីកែវ​

     ទី៣- ​ស្ថិត​នៅ​ភូមិ​ចោម​ចៅ… ​ភូមិ​ព្រៃល្វា​… ភូមិ​ព្រៃ​សណ្តែក​ក្នុង​សង្កាត់​ចោម​ចៅ​… ខណ្ឌ​ពោធិ៍​សែន​ជ័យ

     ​ទី​៤- ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជើង​ឯក ចាប់​ពី​ភូមិ​តា​ឡី រហូត​ដល់​ភូមិ​បា​គូ ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​ចាប់​ពី​ម៉ោង ​៩​ព្រឹក ​ដល់​ម៉ោង​ ៤​ល្ងាច​ ។

នៅ​ថ្ងៃ​សុក្រ​ទី​១៩ ខែ​​កុម្ភ: តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

     ​ទី​១-​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៩ ក្នុង​សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា​

     ទី២- ​ស្ថិត​នៅ​ភូមិ​ទួលសង្កែ ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឬស្សី​កែវ​

     ទី៣-ស្ថិត​​នៅ​ភូមិ​ព្រែក​ប្រា ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ

     ​ទី​៤- ​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ដែល​នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​ ៩​ព្រឹក​ដល់​ម៉ោង​ ៤​ល្ងាច​ ។

នៅ​ថ្ងៃ​សៅ​ទី​២០ ខែ​​កុម្ភ: តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

     ​ទី១- ​ស្ថិត​នៅ​ភូមិ​តាងៅ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ

     ទី​២- ​ភ្លើង​នៅ​ភូមិ​ព្រែក​ប្រា ក្នុង​សង្កាត់​ព្រែក​ប្រា…​ ខណ្ឌ​ច្បារ​អំពៅ

     ទី​៣- ​ស្ថិត​ភូមិ​ទួល​គោក ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឬស្សី​កែវ​… ភូមិ​ទំនប់ ភូមិ​ពោង​ពាយ ភូមិ​បាយ៉ាប ភូមិ​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​

     ទី៤​-​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ចាប់​ពី​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ រហួត​ដល់​ឃុំ​ព្រែក​តាទែន ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​នឹង​រង​ការ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​ ៩​ព្រឹក​ដល់​ម៉ោង​ ៤​ល្ងាច​ ។

នៅ​ថ្ងៃ​អាទិត្យ​ទី​២១ ខែ​​កុម្ភ: តំបន់​ដែល​រង​ការ​ដាច់​ភ្លើងគឺៈ

     ទី១-​ភ្លើង​ស្ថិត​នៅ​ភូមិ​១​… ភូមិ​២…​ ភូមិ​៣…​ ភូមិ​ដើម​គរ​… ភូមិ​គៀន​ឃ្លាំង​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ

     ​ទី២-​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ​ចាប់​ពី​ភូមិ​ជម្ពូវ័ន ក្នុង​សង្កាត់​ចោម​ចៅ រហូត​ដល់​ភូមិ​ត្រពាំង​ទួល ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ

     ទី៣- ​ស្ថិត​នៅ​ភូមិ​ទួល​គោក​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឬស្សី​កែវ​… ភូមិ​ទំនប់… ភូមិ​ពោង​ពាយ​… ភូមិ​បាយ៉ាប​… ភូមិ​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ

     ​ទី៤-​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ចាប់​ពី​ភូមិ​ផ្សារ​លិច​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ រហូត​ដល់​ឃុំ​ព្រែក​តាទែន ​ក្នុង​ស្រុក​ពញាឮ ​ខេត្ត​កណ្តាល ដែល​នឹង​រង​ការ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​ ៩​ព្រឹក​ដល់​ម៉ោង​ ៤​ល្ងាច​ ។​

     អគ្គីសនី​កម្ពុជា បាន​ថ្លែង​ថា​ ការ​ដាច់​ភ្លើង​នេះ ដោយ​សារ​ការ​ជួស​ជុល​… ការ​ផ្លាស់​ប្តូរ​ដំឡើង​បរិក្ខារ និង​រុះ​រើ​គន្លង​ខែ្ស​បណ្តាញ​ ដើម្បី​បង្ក​លក្ខណ:​ដល់​ការ​ដ្ឋាន​ពង្រីក​ផ្លូវ​ ។