កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងរួមទ្វេដងក្នុងការពង្រីកកិច្ចសហប្រតិ បត្តិការលើវិស័យសក្តានុពលនានាបន្ថែមទៀត


លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៃព្រះ រាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន គួកហ្ស៊ុង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើជាសហ ប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា-វៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចប្រជុំ កម្ពុជា និងវៀតណាមបានជម្រាបជូនគ្នាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសរៀងខ្លួន និងអាទិភាពរបស់រដ្ឋាភិបាលដែលផ្ដោតជា ចម្បងទៅលើការដោះស្រាយបញ្ហារីករាលដាលសកលនៃវីរុសកូរ៉ូណា និងស្ដារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញស្រប គ្នាក្នុងពេលតែមួយ។

ភាគីទាំងពីរ មានការពេញចិត្តដោយកត់សម្គាល់ឃើញថា ទោះបីជាមានបញ្ហាប្រឈមនានាបណ្ដាលមកពីជំងឺរាត ត្បាតសកលកូវីដ-១៩ មិត្ត ភាពជាប្រពៃណី និងទំនាក់ ទំនងជិតស្និទ្ធ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានបន្តរីកលូតលាស់លើគ្រប់វិស័យរួមមាននយោ បាយ និងសន្តិសុខ ការឆ្លើយ តបនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ពាណិជ្ជកម្ម និងវិនិយោគ អប់រំ និងវប្បធម៌  ទេសចរណ៍ ថាមពល ការតភ្ជាប់ និងកិច្ចសហការរវាងក្រសួងការបរទេសទាំងពីរ។

ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារសំខាន់ និងលទ្ធផលវិជ្ជមាននៃការផ្លាស់ប្តូរទំនាក់ ទំនងជាញឹកញាប់រវាងថ្នាក់ ដឹកនាំទាំងពីរ តាមរយៈការជួបដោយផ្ទាល់ តាមប្រព័ន្ធវីដេអូ និងទូរស័ព្ទ។ ការប្រា ស្រ័យទាក់ទងផ្ទាល់ខ្លួនដ៏ល្អ រវាងថ្នាក់ដឹកនាំបានជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកប ដោយផ្លែផ្កា រវាងប្រទេសទាំង ពីរ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមទ្វេដង ក្នុងការធ្វើការជាមួយគ្នាយ៉ាងជិត ស្និទ្ធ ដើម្បីបន្តធ្វើឱ្យទំនាក់ ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម កាន់តែល្អប្រសើរឡើងថែមទៀត និងស្វែងរកនូវសក្តានុពលនានា របស់ប្រទេសទាំងពីរបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ។

 សហប្រធានទាំងពីរ បានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់ក្រសួងការបរទេសទាំង ពីរ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ ដោយឈរលើស្មារតី នៃភាព ជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿទុកចិត្ត ការយោគយល់គ្នា និងការគោរពគ្នាទៅវិញ ទៅមក។

ភាគីទាំងពីរបានកោតសរសើរនូវវិធានការដ៏មានប្រសិទ្ធភាពដែលបានដាក់ចេញដោយប្រទេសទាំងពីរ និងកិច្ចសហ ការជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ ភាគីទាំង ពីរបានឯកភាពគ្នាអំពីភាពចាំបាច់ក្នុងការបន្តធ្វើការជិត ស្និទ្ធ ដើម្បីជម្នះវិបត្តិសុខភាពសកលដែលមិនធ្លាប់មានពី មុនមកនេះ។ ភាគីទាំងបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភប្រកបដោយចិត្តសប្បុរស ជាថវិកា និងសម្ភារវេជ្ជសាស្រ្ត ផ្តល់ដោយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងវៀតណាម ដែលជាកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាល ដាលសកលនេះ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់ នៃការពង្រឹងការសម្របសម្រួល ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសព្រហ្មទណ្ឌ រួម មានបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ការរត់ពន្ធ និងជួញដូរឈើ និងអាវុធខុស ច្បាប់ តាមរយៈការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិ បត្តិការព្រំដែន ភាគីទាំងពីរបានស្វាគមន៍ពិធីផ្លាស់ប្តូរលិខិតូបករណ៍ នៃការផ្តល់សច្ចា ប័នលើឯកសារច្បាប់សំខាន់ចំនួនពីរ ដើម្បីកត់ត្រាការ សម្រេចបាន ៨៤% នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង ពីរជាផ្លូវការ។ ភាគីទាំងពីរបានឯកភាព ធ្វើការពន្លឿនកិច្ច ពិភាក្សាក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះព្រំដែនគោកចំនួន១៦ % ដែលនៅសល់មិនទាន់បានខណ្ឌសីមា។

ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តអំពីនិន្នាការវិជ្ជ មាន នៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋ កិច្ចដ៏លំបាកដែលបានអូសបន្លាយដោយសារជំងឺរីករាល ដាលសកលនេះ។ ទំហំពាណិជ្ជកម្មបានកើនឡើងជាលំដាប់ពីចំនួន ៥,២៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដល់ ៥,៣៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងបានកើនដល់ ៦,០៣ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈ ពេល៧ខែក្នុងឆ្នាំ២០២១។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិ បត្តិការក្នុងវិស័យធនធាន មនុស្ស កម្ពុជាបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមដែលបានបន្តជួយក្នុងការផ្តល់អាហារូប ករណ៍ដល់និស្សិតកម្ពុជា។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា និងបណ្ឌិត្យសភាការ ទូតវៀតណាម (DAV) ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ និងទន្ទឹងរង់ចាំការចុះហត្ថលេខាលើអនុស្ស រណៈយោគយល់គ្នារវាងស្ថា ប័នទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះ។

រក្នុងក្របខ័ណ្ឌពហុភា គី ដូចជា អាស៊ាន កិច្ចប្រជុំអា ស៊ី-អឺរ៉ុប (ASEM) អង្គការ សហប្រជាជាតិ និងក្របខ័ណ្ឌអនុតំបន់មេគង្គ ផងដែរ។ភាគីទាំងពីរក៏បានជម្រាបជូនអំពីទំនាក់ទំនងក្រៅប្រទេសរបស់ខ្លួនជាមួយដៃគូសំខាន់ៗ ក៏ ដូចជាការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម រួមមានទិដ្ឋភាពទូទៅនៃភូមិសាស្រ្តនយោបាយតំបន់ និងសកល បញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគីអូស្ត្រាលី-អង់គ្លេស-អាមេរិក (AUKUS)។

ទន្ទឹមនឹងការសំដែងនូវការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ២៥-២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ និងការទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២២ វៀត ណាម ក៏បានបញ្ជាក់សាជាថ្មីម្ដងទៀតអំពីការគាំទ្រ យ៉ាងពេញលេញចំពោះកម្ពុជាផងដែរ។ ភាគីទាំងពីរបានគូស បញ្ជាក់ពីសារសំខាន់នៃការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងឯកភាពអាស៊ាន មជ្ឈភាពអាស៊ាន និងសារសំ ខាន់របស់អាស៊ាននៅក្នុងនិម្មា បនកម្មតំបន់ ដែលកំពុងវិវត្តន៍ ដើម្បីថែរក្សាសន្តិភាព សន្តិ សុខ និងស្ថេរភាពសម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៅក្នុងតំបន់ និងពិភព លោក។

ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីសេដ្ឋ កិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ ២០២១ នៅកម្ពុជា និងការប្រារព្ធខួបលើកទី ៥៥ នៃការ បង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា- វៀតណាម។ ប្រទេសទាំងពីរបានឯកភាពកំណត់យកឆ្នាំ ២០២២ ជា “ឆ្នាំមិត្ត ភាពកម្ពុជា-វៀតណាម”។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីសកម្មភាពនានា ដើម្បីរួមគ្នាអបអរសាទរនូវសមិទ្ធផលសំខាន់ៗ នៅក្នុងទំនាក់ទំនងកម្ពុជា-វៀត ណាម។

កម្ពុជា និង វៀតណាម បានឯកភាពរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ លើកទី ៨នៅឆ្នាំ២០២៣ នៅកម្ពុជា៕