ឯកឧត្តម ឡុង ឌីម៉ង់ អញ្ចើញចូលរួមកម្មវិធី2017 ASEAN School Tour Program


ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ឡុង ឌីម៉ង់ និងសហការី ជាមួយនឹងបណ្ដាអង្គទូតនៃប្រទេសជាសមាជិកអាស៊ាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នេះ បានអញ្ចើញចូលរួមកម្មវិធី “2017 ASEAN School Tour Program ” នៅទីក្រុងអានសាន ខេត្តខ្យងគី រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC)។ កម្មវិធីបានរៀបចំតាំងបង្ហាញនូវ សំលៀបបំពាក់ប្រពៃណី ឧបករណ៍ភ្លេងបុរាណ ម្ហូបអាហារ និងពិពណ៌រូបភាពនៃតំបន់ទេសចរណ៍ របស់ប្រទេសនៃសមាជិកអាស៊ាន។
បន្ថែមពីនេះឯកឧត្តមឯកអគ្គរាជទូត ក៏ត្រូវបានអញ្ចើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី “ASEAN Talk Show” ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តខ្យងគី ថ្នាក់ដឹកនាំក្រុងអានសាន អង្គទូត និងមន្រ្តីការទូតនៃបណ្ដាប្រទេសអាស៊ាន និងសិស្សានុសិស្ស ប្រមាណ ជាង ៧០០នាក់។
កម្មវិធី “2017 ASEAN School Tour Program ” រៀបចំឡើងក្នុងគោលបំណង ជម្រុញការយល់ដឹងពីអាស៊ាន និងផ្សព្វផ្សាយពីសារសំខាន់នៃទំនាក់ទនងរវាង អាស៊ាន និងសាធារណរដ្ឋកូរ៉េ ក៏ដូចជាការរឹតបណ្ដឹងទំនាក់ទំនងការទូត រវាងអាស៊ាន និងកូរ៉េ ទៅដល់សិស្ស និស្សិត និងប្រជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ៕