ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចូលរួមកិច្ចពិភាក្សាការងារជាមួយឯកឧត្ដម Horinouchi Hidehisa ឯកអគ្គរាជទូតជប៉ុន


នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានកិត្តិយសបានចូលរួមកិច្ចពិភាក្សាការងារជាមួយឯកឧត្ដម Horinouchi Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សារកមធ្យោបាយពង្រីក និងធ្វើឱ្យប្រសើរឡើងដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមឯកអគ្គរាជទូតបានអញ្ជើញឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនសម្រាប់បេសកកម្មស្វែងរកការពិតនៅខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរដល់រដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយនិងការគាំទ្របន្តដល់កម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ។