លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមកិច្ចប្រជុំតាម Zoom ស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋ ក្នុងខេត្តទាំង៨


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមzoom ស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋ ក្នុងខេត្តទាំង៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

លោកជំទាវអភិបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងការចាក់វ៉ាក់សាំងទាំងដូសទី១ និងទី២ លើកនេះជាដូសជំរុញសម្រាប់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង។ ចំពោះការចាក់វ៉ាក់សាំងដូសទី៣ ដែលរាប់រងដោយកងយោធពលខេមរភូមិន្ទ ទទួលចាក់នៅស្រុក៥ ដោយឡែកក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល ទទួលខុសត្រូវ ដោយមន្ទីរសុខាភិបាលខេត្ត។ ដើម្បីឱ្យផែនការសម្រេចបានតាមការគ្រោងទុក រដ្ឋបាលខេត្ត និងជម្រុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ មកទទួលវ៉ាក់សាំងជំរុញឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាផងដែរ៕