ឯកឧត្តម វ៉ាន់ ម៉ាត់ អញ្ជើញនាំយកកញ្ចប់អំណោយស្រាយបួសរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទៅចែកជូនដល់បងប្អូនខ្មែរ-ឥស្លាម មកពី១២វិហារ


ឯកឧត្តម វ៉ាន់​ ម៉ាត់ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​​ បានអញ្ជើញនាំយកកញ្ចប់អំណោយស្រាយបួសរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនដល់បងប្អូនខ្មែរ-ឥស្លាម មកពី១២វិហារ​ ក្នុងរាជធានីភ្នំពេញ នៅវិហារឥស្លាមបឹងកក់ ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កញ្ចប់ស្រាយបួសដែលចែកជូននាពេលនោះ ក្នុង០១វិហារទទួលបានថវិកាឧបត្ថម្តចំនួន៥លានរៀល អង្ករចំនួន០១ តោន ទឹកក្រូចចំនួន១៥កេស ទឹកផ្លែឈើចំនួន៣០កេស ទឹកសុទ្ធចំនួន១៥កេស មីចំនួន១០កេសធំ និងទឹកដោះគោខាប់ចំនួន១០កេសធំ ៕ (នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧)