គ្រួសាររងផលប៉ះពាល់ដោយសារកូវីដ១៩ និងទីទ័លក្រចំនួន១០០ បានទទួលអំណោយពីឯកឧត្តម សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា


រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្រ្ដមណ្ឌលខេត្តកណ្ដាល អនុប្រធានសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ១០០គ្រួសារ ស្ថិតនៅក្នុងភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដម សុះ ហ្វាស៉ី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារយុវជនសមាគមនិស្សិតមុស្លិមកម្ពុជារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន។
អំណោយដែលចែកជូនរួមមាន៖
អង្ករ ១៥០០គីឡូ មី១០០០កញ្ចប់ អំបិល១០០គីឡូ ត្រីខ៣០០កំប៉ុង ប្រេងឆា ១០០ដប និងទឹកត្រី៤០០ដប។