ឯកឧត្តម សាយ សំអាល់ ចុះត្រួតពិនិត្យការអនុវត្តការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យាននុរក្ស


នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យការអនុវត្តការងារ​ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និងមន្ត្រីឧទ្យាននុរក្ស​នៃមន្ទីរបរិស្ថានខេត្តសៀមរាប​។​ ជាកិច្ចចាប់ផ្តើម​ ឯកឧត្តមរដ្ឋមន្រ្តី​ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ និងសម្តេចគតិព្រឹទ្ធបណ្ឌិត​ដល់ថ្នាក់ដឹកនាំ​និងមន្ត្រីរាជការ​ទាំងអស់​នៃមន្ទីរបរិស្ថានខេត្តសៀមរាប​។​ ឯកឧត្តមរដ្ឋមន្រ្តី​បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់មន្ទីរបរិស្ថានខេត្ត​ និងបានណែនាំឱ្យមន្ត្រីទាំងអស់ចេះសាមគ្គីនិងសហការគ្នាឱ្យបានស្អិតរមួតដើម្បីជាកម្លាំងក្នុងការយកចិត្តទុកដាក់អនុវត្តតួរនាទីនិងភារកិច្ចរបស់មន្ទីរប្រកបដោយប្រសិទ្ធភាព​ សំដៅធានាឱ្យបាននូវកិច្ចគាំពារបរិស្ថាន​ ការការពារនិងអភិរក្សធនធានធម្មជាតិ​ និងការរស់នៅដោយចីរភាព​ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននិងសង្គមជាតិយើង។