ទំនប់អាងទឹក តាមៀវ ធ្វើការសាងសង់ឡើងវិញក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៧ នេះ ដំណើរការសាងសង់ឡើងវិញទំនប់អាងទឹក តាមៀវ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ។
គួររំលឹកផងដែរថា ទំនប់អាងទឹកតាមៀវ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញ សម្រាប់ស្តុកទឹកបំរើឱ្យការងារបង្កបង្កើនផលដំណាំស្រូវ ចំនួន ៥៧៦​ ហិកតា និងដំណាំរួមផ្សំ ចំនួន ៣០ ហិកតា នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ការងារសាងសង់ឡើងវិញនេះ រួមមាន ៖ សាងសង់ឡើងវិញទំនប់អាងទឹក ប្រវែង ១.៥៥០ ម៉ែត្រ រៀបថ្មការពារជើងទេរទំនប់សងខាង ប្រវែង ៣០០ ម៉ែត្រ សាងសង់សំណង់បង្ហៀរ ចំនួន ០១ កន្លែង និងសាងសង់សំណង់ទ្វារទឹក (ទ្វារ ២) ចំនួន ០១ កន្លែង ៕