មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលំអប្រព័ន្ធធារាសាស្ត្រ ទំនប់រហាលសឹង្ហ


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ទំនប់រហាលសឹង្ហ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ដែលរួមមាន ទំនប់អាងទឹក ប្រវែង ២.១៣៤ ម៉ែត្រ និងសំណង់ទ្វារទឹក ចំនួន ០២ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ២០១ ហិកតា និងស្រូវប្រាំង ចំនួន ២០ ហិកតា ៕