លោកជំទាវ ម៉ែន សំអន ទទួលអំណោយសប្បុរសជន រួមចំណែកការងារមនុស្សធម៌ នៅខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរសធម៌ ពីឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលរខាធិការ ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្ដល់ទ្រព្យធនផ្ទាល់ខ្លួន នាព្រឹកថ្ងៃ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ នៅទីស្ដីការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរជន ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសជួយដល់ការងារមនុស្សធម៌ក្នុងខេត្តស្វាយរៀង ក្នុងដំណាក់កាលដែលយើងទាំងអស់គ្នា បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

អំណោយដែលទទួលបាននាថ្ងៃនេះ រួមមាន ៖ អង្ករ២តោន ទឹកត្រី១៥យួរ ទឹកស៊ីអ៊ីវ ១៥យួរ និងត្រីខកំប៉ុង២កេសធំ ។ អំណោយសប្បុរសធម៌ទាំងនេះ នឹងបន្ដផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រ និងជនងាយរងគ្រោះ នៅខេត្ដស្វាយរៀង នាពេលឆាប់ៗនេះ ៕