លោកជំទាវ ភឿង សកុណា អញ្ជើញកាត់ខ្សែបូ សម្ពោធការតាំងពិព័រណ៌សិល្បៈមហោស្រពវប្បធម៌ អាស៊ី-អឺរ៉ុប ឆ្នាំ២០២១


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយនឹង ឯកឧត្តម លោកជំទាវ ជាអង្គទូត ប្រចាំនៅកម្ពុជា អញ្ជើញកាត់ខ្សែបូសម្ពោធការតាំងពិព័រណ៌សិល្បៈមហោស្រពវប្បធម៌ អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ដែលជាព្រឹត្តិការណ៍អមមួយ នៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។