គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រ ចំនួន១៨១គ្រួសារ ក្នុងខេត្តសៀមរាប បានទទួលអំណោយពីឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មការទី៨នៃរដ្ឋសភា


ព្រឹកថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ១៨១គ្រួសារ ដែលមកពី ក្រុងសៀមរាប ស្រុកក្រឡាញ់ ស្រុកសូត្រនិគម ស្រុកជីក្រែង ខេត្តសៀមរាប។

ពិធីនេះមានការអញ្ជើញអមដំណើរចូលរួមដោយ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម អភិបាល ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអុីមុាំខេត្ត នៃគណៈអភិបាលខេត្ត លោកអភិបាលរងក្រុងសៀមរាប តំណាងលោកអភិបាល នៃគណៈអភិបាលក្រុងអាជ្ញាធរដែនដី និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា និងសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ផងដែរ ។ អំណោយខាងលើនេះក្រោមការឧបត្ថម្ភរបស់អង្គការមូស្លិមហេលហ្វិននៃប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា។

ឯកឧត្តមក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ និងថែរក្សាសុខភាពឱ្យបានល្អ ដោយរស់នៅ ហូបស្អាត ផឹកស្អាត ហើយនិងសូមបន្តយកចិត្តទុកដាក់បង្ការនូវជំងឺឆ្លងផ្សេងៗ។

អំណោយដែលចែកជូនរួមមាន៖ អង្ករ ២៧១៥គីឡូ មី១៨១០កញ្ចប់ អំបិល១៨១ គីឡូក្រាម ត្រីខ ៥៤៣កំប៉ុង ប្រេងឆា ១៨១ និងទឹកត្រី៧២៤ដប ។