អភិបាល​រាជធានី​ភ្នំពេញ បាននាំ​យក​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ទៅចែកជូន​សមាជិក សមាជិកាសមាគមន៍​មនុស្ស​ចាស់ ដែលមាន​ជីវភាព​ក្រីក្រចំនួន​១២០នាក់ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ


នាព្រឹកថ្ងៃ​ពុធ ១២រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ បាននាំ​យក​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ចែកជូន​សមាជិក សមាជិកាសមាគមន៍​មនុស្ស​ចាស់ ដែលមាន​ជីវភាព​ក្រីក្រចំនួន​១២០នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​នូវ​ថវិកាប្រាំមុឺនរៀល ភួយ​មួយ អាវរងាមួយ ក្រមា​មួយ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។