កម្ពុជាគ្រោងអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកបំពេញទស្សនកិច្ច ខណៈសម្តេចតេជោ ត្រៀមទៅមីយ៉ាន់ម៉ា


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហេីបឱ្យដឹងថា កម្ពុជាគ្រោងនឹងអញ្ជេីញ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា មកបំពេញទស្សនកិច្ច ហេីយសម្តេចក៏បានត្រៀមខ្លួន ដេីម្បីទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

ការបង្ហេីមរបស់សម្តេចតេជោ បានធ្វេីឡេីង ក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចតេជោ បានលេីកឡេីងយ៉ាងដូច្នេះថា «នៅថ្ងៃទី០៦-០៧ ប៉ុន្មានថ្ងៃខាងមុខនេះ នឹងអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកកម្ពុជា ហើយពេលនោះខ្ញុំនឹងជជែក ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា ដោយមិនដាក់លក្ខខណ្ឌទុកជាមុន ទៅក្នុងរូបភាពនាយករដ្ឋមន្រ្តីកម្ពុជា»

មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វេីឱ្យអាស៊ានបាត់បង់កុងសង់ស៊ីស នៅក្នុងស៊ីសនៅក្នុងការសម្រេចក្នុងកិច្ចប្រជុំកន្លងមក។

កាលពីម្សិលមិញ ក្នុងការជជែកជាមួយនាយករដ្ឋមន្រ្តីជប៉ុន ហេីយនិងរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី សម្តេចបានលេីកឡេីងថា ចំណុចកុងសង់ស៊ីសជា បញ្ហាចោទរបស់អាស៊ាន។

សម្តេចថ្លែងថា «តើយើងគួរទុកស្ថានភាពអាស៊ាន៩ ឬអាស៊ាន១០ ព្រោះកន្លងទៅប្រជុំអាស៊ានមានតែ៩ប្រទេស នេះជាចំណោទបញ្ហា តើយើងសុខចិត្តបំផ្លាញផ្ទះខ្លួនឯង ដើម្បីតម្រូវចិត្តដៃគូទេ?»

សម្តេចលើកឡើងថា ធម្មនុញ្ញអាស៊ាន អត់អនុញ្ញាតឱ្យមានការដេញសមាជិកណាមួយចេញទេ។ សម្តេចបានចាត់ទុកថា នេះជាកាបង្ហើបអំពីការគិតគូររបស់កម្ពុជា ក្នុងនាមប្រធានអាស៊ាន

សម្តេចថ្លែងថា «បើផ្ទះខ្លួនឯងរៀបចំមិនបាន ម៉េចនឹងហៅថា សាមគ្គីភាពអាស៊ាន មជ្ឈភាពអាស៊ាន»