ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យទីតាំងដីដែលត្រូវបានទន្ទ្រានក្នុងដែនព្រៃលិចទីកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់


អនុវត្តតាមបទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា , ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំងដីដែលត្រូវបានទន្ទ្រានក្នុងដែនព្រៃលិចទីកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ប្រតិភូរួមដំណើរជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមមាន៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម, ឯកឧត្តម ហួត ហាក់រដ្ឋលេខាធិការ តំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម អ៊ឹម ចាន់ថុល ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តមសេនីយ៍ហ៊ូ សាគុណ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។

ក្រោយចុះពិនិត្យទីតាំងដីដែលត្រូវបានទន្ទ្រានក្នុងដែនព្រៃលិចទីកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ប្រតិភូក្រុមការងារអន្តរក្រសួងបានជួបប្រជុំពិភាក្សាគ្នា ប្រមូលធាតុចូល និងបានដាក់ចេញវិធានការ៧ចំណុចដូចខាងក្រោម៖