លោក ឈា ប៊ុនរិទ្ធ ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលម្អប្រព័ន្ធធារាសាស្រ្ត ចំនួន ០៧ ប្រព័ន្ធ ក្នុងខេត្តតាកែវ


ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៧ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស សហការជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលម្អ និងថែទាំប្រព័ន្ធធារាសាស្រ្ត ចំនួន ០៧ ប្រព័ន្ធ ក្នុងខេត្តតាកែវ ដែលរួមមាន ៖
១. ប្រព័ន្ធធារាសាស្រ្ត ទំនប់កោះជើងដំរី ស្ថិតក្នុងឃុំព្រះជាន់ជុំ ស្រុកគីរីវង់ ។
២. ប្រព័ន្ធធារាសាស្រ្ត ទំនប់ត្រពាំងនប់ ស្ថិតក្នុងឃុំសោម ស្រុកគីរីវង់ ។
៣. ប្រព័ន្ធធារាសាស្រ្ត ត្នោតទេរ ស្ថិតក្នុងឃុំទ្រា ស្រុកសំរោង ។
៤. ប្រព័ន្ធធារាសាស្រ្ត ទំនប់ជ្រោយសំរោង ស្ថិតក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ។
៥. ប្រព័ន្ធធារាសាស្រ្ត ទំនប់ដងខ្ញម ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ។
៦. ប្រព័ន្ធធារាសាស្រ្ត ទំនប់សាមគ្គី ស្ថិតក្នុងឃុំធ្លក ស្រុកទ្រាំង ។
៧. ប្រព័ន្ធធារាសាស្រ្ត ទំនប់ស្រែកែស ឃុំសោម ស្រុកគីរីវង់ ៕