សេចក្តីថ្លែងការណ៍៖ CPP ទទូលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤


គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាស នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ។ នេះគឺជាលទ្ធផលដែលកើតចេញពីការបោះឆ្នោតដោយសេវី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។