កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍ ខេត្តកំពង់ចាម


នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍ ខេត្តកំពង់ចាម បានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត ដែលកិច្ចប្រជុំនេះធ្វើនៅសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត, អនុប្រធាន-សមាជិកកិត្តិយស, ប្រធាន-អនុប្រធានសាខា រួមនិងមន្ត្រីពាក់ព័ន្ធប្រមាណជាង ៣០០ នាក់ ។