មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលំអប្រព័ន្ធធារាសាស្ត្រ ទំនប់បេង


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ទំនប់បេង ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល ដែលរួមមាន ទំនប់អាងទឹក ប្រវែង ៣៦០ ម៉ែត្រ ប្រឡាយ ប្រវែង ៣.០០០ ម៉ែត្រ និងសំណង់ទ្វារទឹក ចំនួន ១០ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ២.១៥២ ហិកតា និងស្រូវប្រាំង ចំនួន ២៥០ ហិកតា ៕